អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,៣៩៤នាក់ទៀត និងបាត់បង់ជីវិតចំនួន ២៩នាក់
BY Pheakdey
May 19, 2021
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសអំពីការរឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៩៤នាក់នៅក្នុងថ្ងៃពុធ ទី ១៩ ខែឧសភានេះ ដែលចំនួនអ្នកឆ្លងថ្មីនេះបានកើនឡើងជិត ១ ពាន់នាក់ បើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី ថៃក៏បានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ចំនួន ២៩នាក់ផងដែរ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកជំងឺចំនួន ១,៤៩៨ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាអ្នកទោសជាង ១ ម៉ឺននាក់ហើយ ខណៈ តួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ១១៦,៩៤៩ នាក់ និងស្លាប់សរុបចំនួន ៦៧៨ នាក់៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger