ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៦,៨០៦នាក់ ដែលជាចំនួនច្រើនបំផុត ២ថ្ងៃជាប់គ្នាមកហើយ
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនក៏ច្រើនមិនធ្លាប់មានក្នុងរយៈពេល ២ ជាប់គ្នាហើយ ដោយកាលពីថ្ងៃទី ១៩ ខែ ឧសភាកន្លងទៅម៉ាឡេស៊ីមានតួលេខអ្នកឆ្លងចំនួន ៦,០៧៥នាក់ ហើយនៅថ្ងៃទី ២០ ឧសភា ម្សិលមិញនេះ តួលេខអ្នកឆ្លងបានកើនដល់ចំនួន ៦ ៨០៦ នាក់។ ក្រៅតែមានការកើនឡើងចំពោះករណីឆ្លង ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩វិញ ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ដែរ ដោយម្សិលមិញនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់រហូតដល់ ៥៩ នាក់ឯណោះ។

បើយោងតាមការចុះផ្សាយសនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីហាក់មានរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងជាងគេ រហូតរដ្ឋមួយនេះត្រូវសម្រេចប្រកាសអាសន្ន ហើយអ្នកតំណាងរាស្ត្រប្រចាំរដ្ឋមួយនេះក៏ត្រូវបានកោះហៅមកប្រជុំគ្នាជាបន្ទាន់មួយផងដែរ ដើម្បីស្វែងរកវិធីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងគំហុកនេះ។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៩២,៣០២ នាក់ និងស្លាប់ចំនួន ២,០៩៩នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia