យុវជនម្នាក់ភ្លេចយកម៉ាស់តាមខ្លួន ទាល់ច្រកមានតែដោះស្បែកជើងមកពាក់ជំនួស ទើបគេឲ្យចូលទិញឥវ៉ាន់ក្នុងផ្សារទំនើប (មានវីដេអូ)
ថៃ៖ ការពាក់ម៉ាស់គឺជារឿងចាំបាច់បំផុតនៅក្នុងអំឡុងពេលនៃការត្បាតជំងឺកូវីដ ១៩ ហើយសម្រាប់នៅក្នុងប្រទេសចំនួន ការពាក់ម៉ាស់បានក្លាយទៅជាច្បាប់ឬវិធានការដែលពលរដ្ឋតែអនុវត្តជាដាច់ខាតទៀតផង។ បើនៅតាមផ្សារទំនើបឬកន្លែងលក់ទំនិញវិញ ពលរដ្ឋណាដែលមិនបានពាក់ម៉ាស់នឹងមិនត្រូវគេលក់ឥវ៉ាន់ជូននោះទេ បើទោះជាពលរដ្ឋនោះមានលុយទិញទំនិញច្រើនយ៉ាងណាក៏ដោយ។

ព្រោះហេតុផលនេះហើយ ទើបមានយុវជនតៃវ៉ាន់ម្នាក់ត្រូវបានគេប្រទះឃើញយកស្បែកជើងមកពាក់ជំនួសម៉ាស់ នៅពេលដែលគាត់កំពុងឈរតម្រង់ជួរគិតលុយនៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសថៃ។ យុវជនរូបនេះមានអាយុប្រហែលជា ២០ ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ ហើយគេជឿថារូបគាត់ទំនងជាភ្លេចយកម៉ាស់មកពីផ្ទះទើបសម្រេចចិត្តធ្វើដូចនេះដើម្បីដោះទាល់មួយគ្រាសិន។ ដំណោះស្រាយមួយនេះអាចចាត់ទុកថាជាជម្រើសដ៏ឆ្លាតវ័យមួយរបស់យុវជនរូបនេះ ហើយអ្វីដែលគួរឲ្យសរសើរបំផុតនោះគឺរូបគាត់អាចទ្រាំជាមួយក្លិននៅក្នុងស្បែកជើងនោះបាន៕
タイ🇹🇭、
マスクをしないとスーパーに入ることができないため、この男靴をマスクの代わりに 🤣😂🤣— Alan(アーラン)🇯🇵🇲🇳🇺🇸 (@7BBXJ5gRgW5a4bS) April 28, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz