ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឥណ្ឌាម្នាក់នេះបានក្លាយជាមនុស្សតែមួយគត់លើពិភពលោក ដែលបានបរិច្ចាគបា្លស្មារបស់ខ្លួនរហូតដល់ទៅ ១៤ដង សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ រហូតដល់ ៤០នាក់

    BY Pheakdey May 21, 2021
    បុរសឥណ្ឌាម្នាក់នេះបានក្លាយជាមនុស្សតែមួយគត់លើពិភពលោក ដែលបានបរិច្ចាគបា្លស្មារបស់ខ្លួនរហូតដល់ទៅ ១៤ដង សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ រហូតដល់ ៤០នាក់

    ឥណ្ឌា៖ នៅក្នុងពេលវេលាដ៏លំបាកមួយនេះ មានមនុស្សជាច្រើនមិនអាចរក្សាជីវិតពួកគេពីជំងឺ COVID-19 បាននោះទេ ខណៈដែលមនុស្សមួយចំនួនទៀត ក៏បានព្យាយាមយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេដើម្បីអ្នកដទៃទៀត។ ជាក់ស្ដែង បណ្តាញសារព័ត៌មាន Times of India បានចុះផ្សាយពីករណីបុរសឥណ្ឌាម្នាក់ ដែលបានបរិច្ចាគបា្លស្មាក្នុងរាងកាយរបស់គាត់រហូតដល់ទៅ ១៤ ដង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ហើយវាបានក្លាយជាករណីដំបូងបំផុតនៅលើពិភពលោកនេះ ដែលមានមនុស្សបរិច្ចាគបា្លស្មារហូតដល់ទៅ ១៤ ដងក្នុងមួយជីវិតរបស់ពួកគេ។

    បុរសដែលមានទឹកចិត្តមុះមុតហ៊ានប្រថុយយកសុខភាពខ្លួនឯងមកជួយជីវិតអ្នកដទៃរូបនេះ មានឈ្មោះថា Ajay Munot រស់នៅក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបញ្ជាក់ថា តាមរយៈការបរិច្ចាគប្លាស្មារបស់គាត់ទាំង ១៤ លើកនេះ គឺបានជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 រហូតដល់ទៅ ៤០ នាក់រួចមកហើយ ខណៈរូបគាត់ផ្ទាល់បានបញ្ជាក់ថា គាត់អាចនឹងធ្វើការបរិច្ចាគបា្លស្មាជាបន្តបន្ទាប់ទៀត ប្រសិនបើគាត់នៅតែមានសុខភាពល្អ និងអាចធ្វើការបរិច្ចាគបានដោយមិនប៉ះពាល់ដល់សុខភាព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Times of India

    Share This Post: