អន្តរជាតិ
ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ក្នុងចំនួនលើសពី ៦,០០០នាក់រយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ
BY Pheakdey
May 22, 2021
ម៉ាឡេស៊ី៖ កាលពីថ្ងៃសុក្រទី ២១ ខែ ឧសភា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦,៤៩៣នាក់បន្ថែមទៀត ដែលតាមរយៈតួលេខនេះគឺបានបង្ហាញថាម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនច្រើនជាង ៦,០០០ នាក់ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នាមកហើយ។

ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៥០ នាក់ផងដែរ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមានម្នាក់គឺជាជនបរទេស។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៩៨,៧៩៥ នាក់ និងស្លាប់ចំនួន ២,១៤៩នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia