អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៥២នាក់ និងមរណភាពចំនួន ២៤នាក់
BY Pheakdey
May 22, 2021
ថៃ៖ នៅក្នុងថ្ងៃសៅរ៍ ទី ២២ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ចំនួន ៣,០៥២ នាក់បន្ថែមទៀត ដែលចំនួននេះមានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៤នាក់ផងដែរ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៦០៥នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៦,១១៨នាក់ និងស្លាប់សរុបចំនួន ៧៥៩ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ the thaiger