សង្គម

រំភើបណាស់ ! លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

BY
Khmernote Media
May 27, 2021

បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានអោយដឹងថា៖ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ …!!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ដែលបានឧបត្ថម្ភថវិកាចំនួន 70,000ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី, តតាកខាងក្រោយផ្ទះជាចង្ក្រានបាយ, និងមានបង្គន់អនាម័យដាច់ដោយឡែកមួយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក៕

Share This Post: