ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤,៨០៣នាក់ និងមរណភាព ៣៤នាក់

    BY Pheakdey May 29, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤,៨០៣នាក់ និងមរណភាព ៣៤នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ២៩ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨០៣នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជា ១ពាន់នាក់ ដើមធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ចំឡែកចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់ ដូចគ្នាទៅនឹងតួលេខថ្ងៃម្សិលមិញដែ។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២,៧០២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,១០១នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៩,៧៧៩នាក់ និងស្លាប់សរុបចំនួន ៩៨៨នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: