ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៦,៨២៤នាក់ និងមរណភាព ៦៧នាក់

    BY Pheakdey June 1, 2021
    ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៦,៨២៤នាក់ និងមរណភាព ៦៧នាក់

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី ៣១ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,៨២៤នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញមានចំនួន ៦៧ នាក់ផងដែរ។ បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ការចម្លងជំងឺកូវីដ ១៩ ក្នុងចំណោមកូនក្មេងគឺជាក្តីបារម្ភថ្មីមួយដែលខាងអាជ្ញាធរកំពុងយកចិត្តទុកដាក់បំផុត​ ព្រោះមួយរយៈចុងក្រោយនេះគឺករណីវិជ្ជមានកូវីដ ១៩ បានកើតមានក្នុងចំណោមពលរដ្ឋក្មេងៗច្រើនណាស់។

    គិតចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩រហូតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ជាកូនក្មេងជាច្រើនករណីដូចជា កូនក្មេងមានអាយុ​ក្រោម ៤ឆ្នាំមានចំនួន  ១៩,៨៥១ ករណី, កូនក្មេងអាយុពី ៥-៦ឆ្នាំមានចំនួន ៨,២៣៧ ករណី, កូនក្មេងអាយុពី ៧-១២ឆ្នាំមានចំនួន ២៦,៨៥១ ករណី និងកូនក្មេងអាយុក្រោម ១៧ ឆ្នាំមានចំនួន ២៧,៤០២ ករណី។ សូមបញ្ជាក់ផងដែរគិតជាសរុបរួមមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥៧២,៣៥៧ នាក់និងស្លាប់ចំនួន ២,៧៩៦នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: