ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ជាង ៧ពាន់នាក់ ខណៈអ្នកជំនាញព្រមានថាតួលេខអ្នកឆ្លងប្រចាំថ្ងៃអាចកើនដល់ ១៣,០០០នាក់នៅត្រឹមពាក់កណ្តាលខែមិថុនានេះ

    BY Pheakdey June 2, 2021
    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ជាង ៧ពាន់នាក់ ខណៈអ្នកជំនាញព្រមានថាតួលេខអ្នកឆ្លងប្រចាំថ្ងៃអាចកើនដល់ ១៣,០០០នាក់នៅត្រឹមពាក់កណ្តាលខែមិថុនានេះ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១០៥ ករណី បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៧១នាក់។

    អ្វីដែលជារឿងគួរឲ្យគត់សម្គាល់នោះគឺក្រុមអ្នកជំនាញបានសិក្សរកឃើញថា ចំនួនអ្នកឆ្លងកូវីដ ១៩នៅម៉ាឡេស៊ីអាចនឹងបន្តកើនឡើងរហូតដល់ចំនួន ១៣,០០០ នាក់មួយថ្ងៃនៅត្រឹមថ្ងៃទី ១៤ ខែ មិថុនានេះ ប្រសិនបើប្រជាពលរដ្ឋមិនអាចចូលរួមអនុវត្តវិធានការពារខ្លួនឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៧៩,៤៦២ នាក់ និងស្លាប់សរុបចំនួន ២,៨៦៧ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: