អន្តរជាតិ
ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៦,២៤១នាក់ និងមរណភាព ៨៧នាក់
BY Pheakdey
June 7, 2021
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ៦ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,២៤១នាក់ ដោយក្នុងនោះករណីឆ្លងច្រើនបំផុតគឺត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor គឺមានចំនួន ២,១៧៨នាក់ និងក្រុងកូឡាឡាំពួមានចំនួន ៤១៥ នាក់។

ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៧ នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានចំនួន ៨៤នាក់ជាពលរដ្ឋម៉ាឡេស៊ី និង ៣នាក់ជាជនបរទេស។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦១៦,៨១៥នាក់ និងស្លាប់សរុបចំនួន ៣,៣៧៨នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia