ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំភើបចិត្តណាស់! បុរសអ្នកដឹកជញ្ជូនអាហារ Foodpanda ដ៏កំសត់ម្នាក់ធ្លាប់តែខ្ចីកង់គេជិះដឹកម្ហូបឲ្យភ្ញៀវ ឥលូវនេះទទួលបានម៉ូតូមួយគ្រឿងពីសប្បុរសជន

    BY Pheakdey June 7, 2021
    រំភើបចិត្តណាស់! បុរសអ្នកដឹកជញ្ជូនអាហារ Foodpanda ដ៏កំសត់ម្នាក់ធ្លាប់តែខ្ចីកង់គេជិះដឹកម្ហូបឲ្យភ្ញៀវ ឥលូវនេះទទួលបានម៉ូតូមួយគ្រឿងពីសប្បុរសជន

    កាលពីពេលថ្មីៗនេះមានអ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook និង TikTok ព្រោះតែរូបគាត់បានប្រើប្រាស់ត្រឹមតែកង់មួយគ្រឿងដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូន ហើយកង់នោះទៀតសោធមិនមែនជាកង់ផ្ទាល់ខ្លួនរបស់គាត់នោះទេ ពោលគឺជាកង់់ដែលគាត់ខ្ជីពីមិត្តភក្តិមកប្រើជាបណ្តោះអាសន្នប៉ុណ្ណោះ។

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន National Thailand  បានឲ្យដឹងថា អ្នកដឹកជញ្ជូនរូបនេះគឺជាពលរដ្ឋម៉ាឡេស៊ី មានអាយុ ១៩ឆ្នាំ និងកំពុងរស់នៅក្នុង Kota Bahru ដែលជាក្រុងដ៏ធំមួយរបស់ម៉ាឡេស៊ីផងដែរ។ ដោយសារតែអាណិតអ្នកដឹកជញ្ជូនដ៏កំសត់នេះ មានបុរសម្នាក់បានទិញនំភីហ្សាឲ្យគាត់ញ៉ាំដើម្បីឲ្យគាត់មានកម្លាំងធ្វើការងារ ហើយបន្ទាប់មកទៀតគាត់ក៏បានទិញម៉ូតូមួយគ្រឿងសម្រាប់ឲ្យយុវជនរូបនេះយកទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនអាហារទៀតផង។ បន្ទាប់ពីទទួលបានម៉ូតូថ្មី យុវជនម៉ាឡេស៊ីរូបនេះបានធ្វើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានជួយគាត់ និងអគុណចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ដែលបានអាណិតនិងបានចែករំលែកសកម្មភាពរបស់គាត់យ៉ាងច្រើន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ National Thailand 

    Share This Post: