ប្រេស៊ីលកំពុងត្រៀមខ្លួនប្រឈមននឹងការត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀត
ប្រេស៊ីល៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បាយឲ្យដឹងថា ប្រទេសប្រេស៊ីលកំពុងត្រៀមខ្លួនប្រឈមននឹងការត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដែលវាគឺជាលរកទី ៣ ផងដែរសម្រាប់ប្រទេសដ៏ធំមួយនេះ។ ក្រុមអ្នកជំនាញបានលើកឡើងថា មានកត្តាធំៗចំនួន ២ ដែលអាចរុញឲ្យប្រេស៊ីលធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត គឺទី ១ ដោយសារតែមានការពន្យាពេលចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ និងទី ២ គឺដោយសារខ្វះវិធានការតឹងរឹងនិងត្រឹមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺក្នុងរយៈពេលវែង។

គួររម្លឹកជូនថា ចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងបើគិតជាមធ្យមក្នុងរយៈពេលថ្មីៗនេះប្រទេសប្រេស៊ីលមានតួលេខអ្នកឆ្លងខ្ទង់រាប់សែននាក់និងស្លាប់ប្រមាណជា ១,៦០០ នាក់ក្នុងមួយសប្តាហ៍។ សូមបញ្ជាក់ផងដែរថា ប្រេស៊ីលជាប្រទេសទី ៣ នៅលើពិភពលោកដែលមានអ្នកឆ្លងកូវីដ ១៩ ច្រើនបំផុតដោយគិតត្រឹមពេលនេះប្រេស៊ីលមានអ្នកឆ្លងសរុបជាង ១៦ លាននាក់ ហើយប្រេស៊ីលជាប្រទេសទី ២ នៅលើពិភពលោកដែលមានចំនួនស្លាប់ច្រើនបំផុតដោយត្រឹមពេលនេះប្រេស៊ីលមានអ្នកស្លាប់ជាង ៤៧ ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia