អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៨០នាក់ និងមរណភាព ៣៥នាក់បន្ថែមទៀត
BY Pheakdey
June 9, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៨០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៥នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៤០០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៨០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៤,៨២៨នាក់ និងស្លាប់សរុបចំនួន ១,៣៣២នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍