ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះតួលេខអ្នកឆ្លងកូវីដ ១៩នៅម៉ាឡេស៊ីបាន​ឡើងខ្ពស់លើសពី ៦,០០០នាក់វិញហើយ ខណៈអ្នកទទួលមរណភាពមានចំនួន ៧៥នាក់

    BY Pheakdey June 10, 2021
    ម្សិលមិញនេះតួលេខអ្នកឆ្លងកូវីដ ១៩នៅម៉ាឡេស៊ីបាន​ឡើងខ្ពស់លើសពី ៦,០០០នាក់វិញហើយ ខណៈអ្នកទទួលមរណភាពមានចំនួន ៧៥នាក់

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីបានឡើងខ្ពស់លើសពីខ្ទង់ ៦,០០០ នាក់វិញហើយ​ ពោលគឺតួលេខអ្នកឆ្លងជាក់ស្តែងមានរហូតដល់ ៦,២៣៩នាក់។ ដោយឡែកអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញមានចំនួន ៧៥ នាក់បន្ថែមទៀតផងដែរ។

    បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំងអស់នេះគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor ដោយរដ្ឋមួយនេះមានអ្នកឆ្លងចំនួន ២,២៩១នាក់ ក្រុងកូឡាឡាំពួមានអ្នកឆ្លងចំនួន ៧០៤នាក់ រដ្ឋ Negeri Sembilan មានអ្នកឆ្លងចំនួន ៥០៧ នាក់ និងក្រៅពីនេះគឺត្រូវបានរកឃើញនៅតាមបណ្តាសហគមន៍ទូទាំងប្រទេសម៉ាឡេស៊ីក្នុងចំនួនតិចតួច។ សូមបញ្ជាក់ផងដែរថា គិតជាសរុបរួមមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៦៣៣,៨៩១ នាក់និងស្លាប់ចំនួន ៣,៦១១ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ Channel News Asia

    Share This Post: