ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវតីម្នាក់លក់ម៉ូតូឪពុកដើម្បីទិញសំបុត្រយន្តហោះទៅជួបមិត្តប្រុសដែលស្គាល់គ្នាតាមហ្គេម Online តែចុងក្រោយបានត្រឹមអង្គុយយំនៅព្រលានយន្តហោះ

    BY Pheakdey June 11, 2021
    យុវតីម្នាក់លក់ម៉ូតូឪពុកដើម្បីទិញសំបុត្រយន្តហោះទៅជួបមិត្តប្រុសដែលស្គាល់គ្នាតាមហ្គេម Online តែចុងក្រោយបានត្រឹមអង្គុយយំនៅព្រលានយន្តហោះ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ World of Buzz បានឲ្យដឹងថា មានយុវតីជ​នជាតិឥណ្ឌូនេស៊ីម្នាក់បានលក់ម៉ូតូរបស់ឪពុកនាងមួយគ្រឿងដើម្បីយកលុយទិញសំបុត្រយន្តហោះទៅជួបមិត្តប្រុសម្នាក់ដែលនាងបានស្គាល់តាមរយៈការលេងហ្គេម Online តែចុងក្រោយនាងបានត្រឹមតែខកចិត្តនិងអង្គុយយំតែម្នាក់ឯងនៅព្រលានយន្តហោះ។ ស្រ្តីជាបុគ្គលិកផ្នែកលក់សំបុត្រយន្តហោះម្នាក់ឈ្មោះ Monik បានឲ្យដឹងថា គាត់បានប្រទះឃើញយុវតីរូបនេះអង្គុយយំតែម្នាក់យ៉ាងយូរ ហើយដោយមានចិត្តអាណិតនាងទើបគាត់សម្រេចទៅសួរនាំនាងក្រែងអាចជួយដោះស្រាយបញ្ហាបានខ្លះ។

    អ្នកនាង Monik បានបន្តថា គ្រាន់តែគាត់ចាប់ផ្តើមសួរនាំភ្លាមស្រាប់តែយុវតីដែលគេមិនស្គាល់អត្តសញ្ញាណរូបនេះបានស្រែកយំកាន់តែខ្លាំងនិងបានរៀបរាប់ថា៖ នាងបានលក់ម៉ូតូឪពុកនាងមួយគ្រឿងបានប្រាក់ ២០ លានរូពី (១,៤០៨ ដុល្លារអាមេរិក) សម្រាប់ទិញសំបុត្រយន្តហោះជិះពីក្រុង Jambi ឆ្ពោះទៅកាន់ទីក្រុង Jakarta ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីទៅជួបមិត្តប្រុសម្នាក់ដែលនាងបានស្គាល់តាមរយៈការលេងហ្គេម Free Fire។ យ៉ាងណាក្តី ពេលមកដល់ព្រលានយន្តហោះស្រាប់តែមិត្តប្រុសរូបនោះបានផ្ញើសារមកប្រាប់នាងថាគាត់មិនចង់ជួបនាងឡើយនិងប្រាប់កុំនាងធ្វើដំណើរមករកគាត់អី ដូចនេះហើយទើបនាងត្រូវខកចិត្តនិងអង្គុយតែម្នាក់ឯងតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: