តែប៉ុណ្ណេះលែងឆ្ងល់រឿងភ្លើងស្តុបក្រហមអាចបត់ស្តាំបានឬអត់ទៀតហើយ
- August 29, 2018
មួយរយៈនេះ មានការជជែកវែកញែកទាក់ទងនឹងសំនួរ ដែលសួរថា តើភ្លើងស្តុបពណ៌ក្រហមបែបណាអាចបត់ស្តាំបាន ហើយបែបណាមិនអាចបត់ស្តាំបាន? ទាក់ទងនឹងករណីនេះមន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីភ្លើងសញ្ញាចរាចណ៍ទាំងនោះ។
យោងតាមមាត្រា11បានឲ្យដឹងថា៖
– ភ្លើងសញ្ញាបញ្ចេញពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្នត្រៀមឈប់។
– ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតអោយយានជំនិះចេញដំណើរ
– ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់អោយឈប់។ ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ៕


អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






