ចូលរួមរំលែកទុក្ខផង! កុមារឈ្មោះ ហុង ដែលមហាជនតែងតែឃើញនៅក្នុងហ្វេសប៊ុកនោះ ឥលូវនេះបានបាត់បង់ជីវិតហើយ
- June 12, 2021
កុមារាឈ្មោះ ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈរូបភាព និងវីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កុមារាឈ្មោះ ហុង បានបាត់បង់ជីវិតហើយ។
យោងតាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zear Tøñg បានឲ្យដឹងថា “អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ 🙏
#Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង ស្លាប់ដោយសារមូលហេតុអ្វី 🙏 #លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីនភ្លេីង ហេីតលត់ចុះពីឡាន ត្រូវកន្ទុយក្រោយអូសហេីយកិន🙏”៕
- Share This Post: