ភ្ញាក់ផ្អើលតែម្តង! រថភ្លើងថ្មីសន្លាង០៣គ្រឿងបន្ថែមទៀត កំពុងត្រៀមខ្លួនដឹកពីម៊ិកស៊ីកូ មកកម្ពុជាយើង (មានវីដេអូ)
- August 30, 2018
រថភ្លើងស៊េរីថ្មីទំនើបចំនួន៣គ្រឿងបន្ថែមទៀតបានរៀបចំចេញពីរោងចក្រនៅប្រទេសម៊ិកស៊ីកូហើយ ដើម្បីដឹកបញ្ចូនមកកាន់ប្រទេសកម្ពុជាយើងឆាប់ៗខាងមុខនេះ។ យោងតាមទំព័រផ្លូវការ Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងមួយគ្រឿងក្នុងចំណោម៣គ្រឿប បានដឹកចេញពីរោងចក្រផលិតនៅម៊ិកស៊ីកូហើយ ហើយរថភ្លើងទាំង៣គ្រឿងនោះកំពុងតែរៀបចំដឹកជញ្ចូនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
យោងតាមការបញ្ជាក់ពីទំព័រ ASEAN Infrastructure Post បានឲ្យដឹងថា ការដឹកជញ្ចូនត្រូវចំណាយពេលចន្លោះពី៦ទៅ៨សប្តាហ៍ ដូច្នេះរថភ្លើងទាំងនោះប្រហែលជាមកដល់ប្រទេសកម្ពុជាយើងនៅពាក់កណ្តាលខែតុលា ឬក៏អាចចុងខែតុលាខាងមុខនេះ។ លោក John Guiry ជា CEO ក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងទាំងនោះគឺ២គ្រឿងសម្រាប់ប្រើដឹកភ្ញៀវទៅព្រលានយន្តហោះភ្នំពេញ និងមួយគ្រឿងទៀតប្រើដឹកភ្ញៀវពីប៉ោយប៉ែតទៅក្រុងព្រះសីហនុ៕

Hi All the video shows the first leg of the Airport Shuttle unit one of 3 leaving the factory in Mexico Now all 3 are at the Port getting ready to load onto the ship to Cambodia
Posted by Royal Railway Cambodia on Wednesday, 29 August 2018
អត្ថបទ៖ សេម
វីដេអូ៖ Royal Railway Cambodia
- Share This Post:






