ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តយីឌុបធុនធំ បើកបុករថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្ដាលអោយរបួសធ្ងន់៤នាក់ និងម្នាក់ទៀតកៀ.បជាប់ក្នុងឡាន ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ដែរ តែមិនអាចសង្គ្រោះជីវិតបាន

    BY Khmernote Media June 17, 2021
    រថយន្តយីឌុបធុនធំ បើកបុករថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្ដាលអោយរបួសធ្ងន់៤នាក់ និងម្នាក់ទៀតកៀ.បជាប់ក្នុងឡាន ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ដែរ តែមិនអាចសង្គ្រោះជីវិតបាន

    រាជធានីភ្នំពេញ៖ រថយន្តយីឌុបធុនធំ(ឡានកង់១០) បើកបុករថយន្តកាម៉ារីបាឡែនពេញទំហឹង របួសធ្ងន់៤នាក់ កៀបស្ត្រីម្នាក់ជាប់ក្នុងកាប៊ីន ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ ទ្វារទំរាំយកចេញមកក្រៅបាន ជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅចំណុចស្តុបណតប្រ៊ីត ផ្លូវបំបែកជាបួន លើផ្លូវ២០០៤ កែងផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាម៉ោង១១:២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

    ជនរងគ្រោះមួយគ្រួសារ អ្នកស្លាប់និងអ្នករង របួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេដោយជិះរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AA-8975 ។ ចំណែករថយន្តធន់ធំម៉ាកFUSO ពណ៌សលាយក្រហម ពាក់ស្លាក លេខព្រះសីហនុ 3A-2426 មិនមានរងរបួសនោះទេ ឃាត់បានព្រូ២នាក់ តៃកុងរត់បាត់។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាម៊រីបាឡែនបើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានរថយន្តប្រភេទដឹកទំនិញធន់ធំ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីត្បូងទៅជើងយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ បុកចំហៀងរថយន្តកាម៊រីបាឡែនខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតៃកុងគៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកក្មេងចាស់ប្រុសស្រី ៤នាក់ទៀតរងរបួសធ្ងន់ស្រាល។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ព្រូ២នាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។ រីឯអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: