ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៦៦៧នាក់បន្ថែមទៀត ហើយមកទល់ពេលនេះថៃរកឃើញអ្នកឆ្លងសរុបជាង ២១ម៉ឺននាក់ហើយ

    BY Pheakdey June 19, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៦៦៧នាក់បន្ថែមទៀត ហើយមកទល់ពេលនេះថៃរកឃើញអ្នកឆ្លងសរុបជាង ២១ម៉ឺននាក់ហើយ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍  ទី១៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៦៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣២នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,២៣២ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៣៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២១៤,៤៤៩នាក់ និងស្លាប់សរុបចំនួន ១,៦០៩ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍

    Share This Post: