ក្រុងមួយនៅឥណ្ឌូនេស៊ីសម្រេចផ្តល់រង្វាន់មាន់រស់មួយក្បាលដល់ពលរដ្ឋណា ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់ (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ អាជ្ញាធរនៃប្រទេសនីមួយៗមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការលើកទឹកចិត្តនិងសម្របសម្រួលឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន South China Moring Post បានឲ្យដឹងថា អាជ្ញាធរនៃក្រុងមួយនៅប្រទេសឥណ្ឌូនេស៊ីបានសម្រេចផ្តល់ជូនរង្វាន់ជាសត្វមាន់រស់មួយក្បាលចំពោះពលរដ្ឋណាម្នាក់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់។
![]()
ក្រុងមួយនេះមានឈ្មោះថា Cipanas ស្ថិតនៅក្នុងខេត្ត Cianjur ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមអាជ្ញាធរប្រចាំក្រុងមួយនេះបានបញ្ជាក់ថា ពលរដ្ឋចាស់ៗនៅក្នុងក្រុងមួយនេះបានខកខានឱកាសទៅចាក់វ៉ាក់សាំង ព្រោះមនុស្សមួយចំនួនមិនចង់ទៅចាក់វ៉ាក់សាំង ខណៈមួយចំនួនផ្សេងទៀតចង់ទៅចាក់ដែរតែពិបាកធ្វើដំណើរទៅចាក់វ៉ាក់សាំង។ ហេតុដូចនេះហើយទើបអាជ្ញាធរសម្រេចរៀបចំក្រុមវេជ្ជបណ្ឌិតចុះទៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងនេះដល់សហគមន៍រស់នៅរបស់ពួកគេផ្ទាល់ ហើយអាជ្ញាធរថែមទាំងជូនរង្វាន់ជាសត្វមាន់រស់មួយក្បាលទៀតផងសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post