ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីជាង ៣៥០នាក់បានឆ្លងកូវីដ ១៩ បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចហើយក្តី

    BY Pheakdey June 19, 2021
    ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីជាង ៣៥០នាក់បានឆ្លងកូវីដ ១៩ បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចហើយក្តី

    ឥណ្ឌូនេស៊ី៖  យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា មានក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីជាង ៣៥០នាក់បានតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ បើទោះជាបុគ្គលិកទាំងអស់នោះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac រួចហើយក៏ដោយ។ ការរាតត្បាតជំងឺកូវីដ ១៩ គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានរកឃើញនៅក្នុងស្រុក Kudus នៃខេត្តចាវ៉ា ខណៈនៅក្នុងតំបន់មួយនេះមានបុគ្គលិកសុខាភិបាលសរុបប្រមាណជា ៥,០០០ នាក់។

    បើតាមលោក Badai Ismoyo ដែលជាប្រធានផ្នែកសុខាភិបាលស្រុក Kudus បានបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកសុខាភិបាលទាំងជាង ៣៥០ នាក់ដែលបានឆ្លងកូវីដ ១៩  នេះមានមួយចំនួនតូចមានអាការៈធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទៀតផង ខណៈក្រុមបុគ្គលិកភាគច្រើនមានអាការៈធូរស្រាលនិងអាចសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនបាន។ ប្រធានភ្នែកសុខាភិបាលរូបនេះបានបន្តថា មេរោគដែលកំពុងរាតត្បាតនេះជាមេរោគកូវីដ ១៩ បំប្លែងខ្លួននៅឥណ្ឌាប្រភេទ Delta ហើយតាមរយៈការតេស្តវិជ្ជមានចំពោះក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងរួចហើយនេះក៏បានបង្កើតជាក្តីបារម្ភថ្មីមួយចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ ពោលគឺវ៉ាក់សាំងជំនាន់មុនទំនងជាមិនអាចមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters 

    Share This Post: