ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្នុងចំណោមករណីឆ្លងកូវីដ១៩ ថ្មីៗនៅអាមេរិក គេរកឃើញមានករណីមេរោគបំប្លែងខ្លួនប្រភេទ Delta ដល់ទៅ ១០%

    BY Pheakdey June 22, 2021
    ក្នុងចំណោមករណីឆ្លងកូវីដ១៩ ថ្មីៗនៅអាមេរិក គេរកឃើញមានករណីមេរោគបំប្លែងខ្លួនប្រភេទ Delta ដល់ទៅ ១០%

    អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហរដ្ឋអាមេរិកទាំងអស់គឺមានការចម្លងនូវមេរោគបំប្លែងខ្លួនប្រភេទ Delta ប្រមាណជា ១០%ផងដែរ។ គួររម្លឹកថា មេរោគកូវីដ ១៩ ប្រភេទ Delta ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគប្រភេទនេះមានលក្ខណៈចម្លងបានលឿនជាងមេរោគធម្មតានិងអាចបង្កជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកជំងឺ ហើយក្នុងពេលបច្ចុប្បន្ននេះមេរោគកូវីដ ១៩ ប្រភេទ Delta កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌានិងប្រទេសខ្លះក៏មានករណីឆ្លងមេរោគប្រភេទនេះក្នុងចំនួនតិចតួចផងដែរ ខណៈពិភពលោកទាំងមូលកំពុងបង្ហាញនូវក្តីកង្វល់យ៉ាងខ្លាំងចំពោះការរាតត្បាតមេរោគបំប្លែងខ្លួនថ្មីនេះ។

    ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងជាតិអាមេរិក ដោយការសិក្សាម្តងត្រូវការរយៈពេល ២ សប្តាហ៍ ហើយរហូតមកទល់មកគេបានធ្វើការសិក្សាជាច្រើនរួចមកហើយ និងទទួលបានលទ្ធផលផ្សេងៗគ្នាផងដែរ។ ការសិក្សាដែលបានបិទបញ្ចប់ត្រឹមថ្ងៃទី ២២ ខែ ឧសភា បានបង្ហាញថា មេរោគកូវីដ ១៩ ប្រភេទ Delta មានត្រឹម ២,៧ % ប៉ុណ្ណោះក្នុងចំណោមករណីឆ្លងទាំងអស់នៅអាមេរិក។ យ៉ាងណាក្តី ការសិក្សាចុងក្រោយមួយបានបង្ហាញ មេរោគកូវីដ ១៩ ប្រភេទ Delta មានរហូតដល់ ៩,៩ % ឯណោះក្នុងចំណោមករណីឆ្លងថ្មីនៅអាមេរិក។ សូមបញ្ជាក់ផងដែរថា នាពេលកន្លងមានការស្រាវជ្រាវក្រៅផ្លូវការជាច្រើនបានបង្ហាញថាមេរោគ Delta មានឥទ្ធិពលខ្លាំងណាស់ជាងមេរោគធម្មតារហូតដល់ ៦០% ហើយវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគនេះបានប្រមាណជា ៤៧% ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ NBC News

    Share This Post: