ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិបត្តិកូវីដ ១៩នៅប្រទេសថៃបានធ្វើឲ្យសិស្សសាលារាប់ពាន់នាក់ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា

    BY Pheakdey June 25, 2021
    វិបត្តិកូវីដ ១៩នៅប្រទេសថៃបានធ្វើឲ្យសិស្សសាលារាប់ពាន់នាក់ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា

    ថៃ៖ យោងតាមរបាយការណ៍របស់មូលនិធិអប់រំដោយសមភាពនៅក្នុងប្រទេសថៃបានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យសិស្សសាលាជាច្រើននាក់នៅក្នុងប្រទេសថៃត្រូវបង្ខំចិត្តឈប់រៀន ខណៈគេបានព្យាករណ៍ថាអត្រាបោះបង់ការសិក្សានេះនឹងបន្តកើនឡើងយ៉ាងខ្លាំងនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ ក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា អត្រាបោះបង់ចោលការសិក្សាមាននៅថ្នាក់បឋមសិក្សាចំនួន ៤ %, ថ្នាក់វិទ្យាល័យមាន ១៩-២០% និងការបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យសម្រាប់សិស្សចាស់មានរហូតដល់ ៤៨% ឯណោះ ហើយបើគិតជាសរុបរួមគឺចំនួនកូនសិស្សនៅគ្រប់កម្រិតនិងគ្រប់ទីកន្លែងក្នុងប្រទេសថៃបានធ្លាក់ចុះ ១០%។

    ដោយឡែកបើគិតជាចំនួនជាក់ស្តែងវិញគិតត្រឹមពេលនេះគឺមានកូនសិស្សចំនួន ៦,៥៦៨ នាក់បានបោះបង់ចោលការសិក្សា ហើយបើផ្អែកលើស្ថានភាពដូចសពថ្ងៃនេះគេបានព្យាករណ៍ថាតួលេខនេះនឹងកើនដល់ ១០,០០០ នាក់ នៅត្រឹមចុងឆ្នាំ ២០២១  តែបើក្នុងករណីដែលវិបត្តិកូវីដ ១៩ កាន់តែអាក្រក់ជាងនេះចំនួនសិស្សដែលបោះបង់ ចោលការសិក្សាអាចកើនដល់ខ្ទង់ ៦៥,០០០ នាក់។ មូលហេតុចម្បងដែលបង្ខំឲ្យក្រុមកូនសិស្សទាំងនេះបោះបង់ចោលការសិក្សាគឺដោយសារម្តាយឪពុករបស់ពួកគេត្រូវបាត់បង់ការងារឬបាត់បង់ប្រាក់ចំណូល ហើយគ្មានលទ្ធភាពបញ្ជូនពួកគេឲ្យទៅសាលារៀន៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: