អន្តរជាតិ
ម្សិលមិញឥណ្ឌូនេស៊ីរកឃើញឆ្លងកូវីដ១៩ ជាង ២ម៉ឺននាក់ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ២លាននាក់
BY Pheakdey
June 25, 2021
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែ មិថុនាម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួនរហូតដល់ ២០,៥៧៤នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥៥ នាក់ផងដែរនៅក្នុងថ្ងៃជាមួយគ្នានេះ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់ច្រើនជាងគេ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតត្រឹមពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ២,០៥៣,៩៩៥ នាក់ និងស្លាប់ ៥៥,៩៤៩នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia