ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារបស់ថៃបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចំនួន ២ដូសអាចប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Alpha បានរហូតដល់ ៩១%

    BY Pheakdey June 29, 2021
    ការសិក្សារបស់ថៃបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចំនួន ២ដូសអាចប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Alpha បានរហូតដល់ ៩១%

    ថៃ៖ ការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចំនួន ២ដូសគឺមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ Alpha បានចន្លោះពី ៧១%-៩១%។ការសិក្សាមួយនេះត្រូវបានធ្វើឡើង ដោយគណៈកម្មាធិការ ជាតិប្រយុទ្ធនឹងជំងឺឆ្លងនិងគណៈកម្មាធិការជាតិសម្រាប់ការចាក់វ៉ាក់សាំងថៃ ហើយលទ្ធផលនៃការសិក្សាត្រូវបានប្រកាស ជាផ្លូវការដោយក្រសួងសុខាភិបាលសាធារណៈថៃកាលពីថ្ងៃចន្ទ ទី ២៨ ខែ មិថុនា ម្សិលមិញនេះ។

    គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែង Alpha គឺជាមេរោគដែលត្រូវបានគេរកឃើញដំបូងនៅលើទឹកដីនៃប្រទេសអង់គ្លេស ហើយមេរោគនេះមានលក្ខណៈកាចសាហាវជាមេរោគកូវីដ ១៩ ធម្មតា តែយ៉ាងណាក្តីវាមិនខ្លាំងដល់មេរោគបំប្លែងខ្លួន Delta ដែលគេបានរកឃើញនៅក្នុងប្រទេសឥណ្ឌានោះទេ។ សូមបញ្ជាក់ផងដែរថា ការសិក្សានាពេលកន្លងធ្លាប់បង្ហាញទល្ធផលថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកជំងឺកូវីដ ១៩ ស្លាប់ ឬមានអាការៈធ្ងន់ធ្ងររហូតដល់ ៩៥% ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាកកប៉ុស្តិ៍

    Share This Post: