លោក ចូ បៃឌិន នឹងអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅកន្លែងបាក់ខុនដូនៅរដ្ឋ Florida ខណៈគិតត្រឹមពេលនេះតួលេខអ្នកបាត់បង់ជីវិតកើនដល់ ១២នាក់ និងបាត់ខ្លួន ១៤៩នាក់
អាមេរិក៖ សេតវិមានអាមេរិកបានជូនដំណឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១ ខែ កក្កដាស្អែកនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកជំទាវទី ១ ជៀល បៃឌិន នឹងអញ្ជើញទៅធ្វើទស្សនៈកិច្ចដោយផ្ទាល់ដល់កន្លែងដែលមានហេតុការណ៍ដួលរលំអគារខុនដូនៅក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ គោលបំណងនៃការធ្វើទស្សនៈកិច្ចពីសំណាក់ថ្នាក់ដឹកនាំកំពូលនេះគឺដើម្បីថ្លែងអណរគុណនិងលើកទឹកចំពោះក្រុមអ្នកជួយសង្គ្រោះដែលព្យាយាមធ្វើការងារយ៉ាងលំបាកដើម្បីស្វែងរកពលរដ្ឋដែលកំពុងបាត់ខ្លួន។

ជាមួយគ្នានេះដែរ វត្តមានរបស់លោកប្រធានាតិបតីអាមេរិកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់និងចូលរួមចែករំលែកទុកដល់ក្រុមសាច់ញាតិជនរងគ្រោះផងដែរ។ គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ខុនដូនេះបានកើនឡើងដល់ ១២ នាក់ហើយ ខណៈអ្នកកំពុងបាត់ខ្លួនវិញគឺមានចំនួន ១៤៩នាក់។ បើតាមការព្យាករណ៍ពីសំណាក់ក្រុមអ្នកជំនាញបានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងជាច្រើននាក់បន្ថែមទៀត ព្រោះគេដឹងថាក្រុមមនុស្សដែលកំពុងបាត់ខ្លួននោះគឺមានសង្ឃឹមរស់តិចតួចបំផុត៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia