សង្គម

ចាប់ពីស្អែកទៅ អ្នករស់នៅផ្លូវមួយខ្សែនេះ មានទឹកស្អាតប្រើប្រាស់ហើយ

BY
Khmernote Media
September 5, 2018

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការដាក់បំពង់មេចែកចាយទឹកស្អាតរួចជាស្ថាពរហើយ ដូច្នេះនៅថ្ងៃទី០៦ ខែកញ្ញា ស្អែកនេះ បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យសុំសិទ្ធិជាវទឹក ដែលមានលំនៅដ្ឋាននៅផ្លូវ ៥៨CW-២ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ អាចមានទឹកស្អាតប្រើប្រាស់ហើយ។ សម្រាប់បងប្អូនប្រជាពលរដ្ឋមិនទាន់ដាក់ពាក្យស្នើរសុំ អាចទៅដាក់ពាក្យបាននៅការិយាល័យបណ្តាញចូលផ្ទះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕

Share This Post: