ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះកូរ៉ខាងត្បូងរកឃើញអ្នកឆ្លងកូវីដថ្មីច្រើនបំផុតមិនធ្លាប់មាន ស្របពេលករណីរាតត្បាតមេរោគ Delta បន្តកើនឡើងខ្លាំង

    BY Pheakdey July 8, 2021
    ថ្ងៃនេះកូរ៉ខាងត្បូងរកឃើញអ្នកឆ្លងកូវីដថ្មីច្រើនបំផុតមិនធ្លាប់មាន ស្របពេលករណីរាតត្បាតមេរោគ Delta បន្តកើនឡើងខ្លាំង

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ៨ ខែ កក្កដានេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនក៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺត្រឹមរយៈ ២៤ ម៉ោងចុងក្រោយនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១,២៧៥ នាក់។ អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនោះគឺក្នុងចំណោមករណីថ្មីទាំងនោះក៏មានការកើនឡើងនៃចំនួនអ្នកវិជ្ជមានកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ដែលជាមេរោគកាចសាហាវជាងគេក្នុងពេលបច្ចុប្បន្ននេះផងដែរ។

    គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងទើបសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនរួចរាល់ទាំង ២ដូសបានត្រឹម ១០%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបប្រមាណជា ៥២លាននាក់។ ដោយឡែកមានពលរដ្ឋប្រមាណជា ៣០%ផ្សេងទៀតដែលភាគច្រើនជាក្រុមមនុស្សចាស់មានអាយុលើសពី ៦០ ឆ្នាំ​ទើបទទួលបានវ៉ាក់សាងដូសទី ១ ប៉ុណ្ណោះ ខណៈពលរដ្ឋភាគច្រើនដែលមិនទាន់បានចាក់វ៉ាក់សាំងទាល់តែសោះគឺជាក្រុមពលរដ្ឋមានអាយុខ្ទង់ ២០ឆ្នាំ និងខ្ទង់៣០ឆ្នាំ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ១៦៤,០២៨នាក់ និងស្លាប់ ២,០៣៤៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: