ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    លាន់លឺដូចរន្ទះ! នារីម្នាក់ រួមជាមួយអ្នកដំណើរ២នាក់ទៀត បើករថយន្តទៅបុកទ្វារដែករបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលអោយបាក់របើកទាំងថ្នឹម

    BY Khmernote Media July 8, 2021
    លាន់លឺដូចរន្ទះ! នារីម្នាក់ រួមជាមួយអ្នកដំណើរ២នាក់ទៀត បើករថយន្តទៅបុកទ្វារដែករបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលអោយបាក់របើកទាំងថ្នឹម

    រាជធានីភ្នំពេញ៖ លាន់លឺដូចរន្ទះ! នារីម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត បានបើករថយន្ត LEXUS HS250h ទៅបុកទ្វារដែករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរបើកទាំងថ្នឹមបាក់រាបដល់ដី ចំណែករថយន្តខូចខាតខ្ទេចមួយកំណាត់មុខ និងអ្នកបើកបររបួសធ្ងន់ និងអ្នករួមដំណើររបួសស្រាល២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៦៥(ស្ទួន) តាមផ្លូវលេខ៣៤៩(ផ្លូវបេតុងកោះនរា) ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តបង្កម៉ាក LEXUS HS250h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7033 បើកបរដោយនារីម្នាក់ និងមាននារី២នាក់ទៀតរួមដំណើរជាមួយ តាមផ្លូវបេតុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុកទ្វារដែករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរបើកទាំងថ្នឹមបាក់រាបដល់ដី ចំណែករថយន្តបង្កបានខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត ហើយធ្វើឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់ រីឯអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល។

    ក្រោយកើតហេតុ នារីជាតៃកុងដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្ដិបងប្អូន ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឲ្យតំណាងរថយន្តបង្ក និងម្ចាស់ផ្ទះចរចាគ្នាមួយជំហានសិន។ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទាំងស្រុងនៃការខូចខាតរបងផ្ទះប្រជាពលរដ្ឋ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: