ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ទារសំណងតែ១ដុល្លារ អប់រំឲ្យចាំលើកក្រោយចេះប្រយ័ត្ន កុំលើកដៃសំពះសុំទោសគេព្រមទៀត ព្រោះធ្លាក់ត្រូវគេរបួស និងខូចខាតរបស់គេមិនមែនមានមនោសញ្ចេតនា បែបនេះគ្រប់គ្នានោះទេ!

    BY Khmernote Media July 10, 2021
    ទារសំណងតែ១ដុល្លារ អប់រំឲ្យចាំលើកក្រោយចេះប្រយ័ត្ន កុំលើកដៃសំពះសុំទោសគេព្រមទៀត ព្រោះធ្លាក់ត្រូវគេរបួស និងខូចខាតរបស់គេមិនមែនមានមនោសញ្ចេតនា បែបនេះគ្រប់គ្នានោះទេ!

    រាជធានីភ្នំពេញ៖ រថយន្តកូរ៉េដឹកទឹកកអនាម័យ យកទៅដាក់ឲ្យម៉ូយ ស្រាប់តែធ្លាក់ធុងទឹកកកពីក្នុងឃ្លប់រថយន្តចេញមកក្រៅចំរថយន្ត HYUNDAI បាក់កញ្ចក់មួយចំហៀង ហើយសំពះសុំទោសគេ ព្រោះមិនមានលុយសងឡើយ ទើបម្ចាស់រថយន្តណែនាំលើកក្រោយ ត្រូវប្រុងប្រយ័ត្ននិងគិតពីសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវផង មិនមែនលើកដៃសំពះសុំទោសបែបនេះ គេព្រមនោះទេ ព្រោះបើធ្លាក់ត្រូវគេរបួស និងខូចខាតរបស់គេ គេមិនមែន មានមនោសញ្ចេតនា បែបនេះគ្រប់គ្នានោះទេ រួចទារសំណងម្ដងទៀត តែ១ដុល្លារប៉ុណ្ណោះដើម្បីបព្ចាប់រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោង ០០៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចមុខអាគារ មជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា លើផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើតាមសម្ដីបុរសកម្មករដឹកទឹកកកម្នាក់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគេជាអ្នកបើករថយន្តដឹកទឹកកកមួយគ្រឿងប្រភេទឃ្លប់ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2C-6230 ដឹកទឹកកកអនាម័យយកទៅដាក់អោយម៉ូយដូចសព្វដង និងបានដាក់ទូរទឹកកកធំៗចំនួន២ ក្នុងឃ្លប់ខាងក្នុងរថយន្ត ហើយយកខ្សែជ័រមកចងជាប់ត្រឹមត្រូវផងដែរ ទើបរូបគេបើកចេញមក ដោយធ្វើដំណើរតាមផ្លូវ ព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ល្មម លុះមកដល់មុខអាគារ មជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ដែលចំណុចកន្លែងកើតហេតុ និងមានផ្លូវមួយ នៅចន្លោះអាគារនោះ ស្រាប់តែធ្លាក់ធុងទឹកកកពីក្នុងឃ្លប់រថយន្ត ចេញមកខាងក្រៅចំរថយន្តមួយគ្រឿង ម៉ាក HYUNDAI Grand SantaFe ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-6198 បើកបរដោយបុរសជនជាតិចិនម្នាក់ និងនារីជនជាតិខ្មែរម្នាក់ទៀតជាអ្នករួមដំណើរជាមួយគ្នា កំពុងរងចាំឆ្លងកាត់ទទឹងផ្លូវ ព្រះនរោត្តម បណ្ដាលឲ្យបាក់កញ្ចក់ខាងឆ្វេង ហើយរូបគេមិនដឹងឡើយ ទាល់តែបើកបន្តដំណើរទៅមុខប្រហែល១០០ម៉ែត្រទៀត ក៏ធ្លាក់ទូរទឹកកកមួយទៀតចេញមកទើបដឹង ហើយបានអែបរថយន្តចូលមកខាងស្ដាំដៃ រួចដើរមកមើលធុងទឹកកកដែលធ្លាក់នៅខាងក្រោយ ហើយជួបនារីម្នាក់ដែលជាអ្នករួមដំណើរក្នុងរថយន្តដែលបាក់កញ្ចក់នោះប្រាប់ថា ទូរទឹកកកនេះបានធ្លាក់ត្រូវរថយន្តបាក់កញ្ចក់ហើយម្ចាស់រថយន្តរងគ្រោះមិនទាមទារសំណងទេ គ្រាន់តែអោយយកទៅជួសជុលអោយប៉ុណ្ណោះ។

    ប្រភពពីអ្នកបើករថយន្តដឹកទឹកកកដដែលបន្តថា រូបគាត់ក៏បានទទួលស្គាល់កំហុស ដែរ និងបានលើកដៃសំពះសុំទោស ព្រោះមិនមានលុយសងនោះទេ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន ចុះមកជួយសម្របសម្រួល។

    បើតាមសម្ដីនារីរូបស្រស់សោភាដែលរួមដំណើរជាមួយបុរសជនជាតិចិននោះបានបកប្រែប្រាប់ថា នេះដោយសារបុរសជនជាតិចិនជាម្ចាស់រថយន្តមានចិត្តមេត្តា យោគយល់ អធ្យាស្រ័យ ទោះជាទំហំនៃការខូចខាតនោះមិនច្រើនហើយក៏មិនតិចក៏ដោយ ក៏គាត់មិនអាចទៅ ជម្រិតទាមទារធ្វើម៉េចឲ្យតែសងរថយន្តរបស់គាត់នោះទេ តែនេះឃើញពិតជាអត់មែន និងមិនចង់វែងឆ្ងាយនាំតែខាតពេលដោះស្រាយយូជាងនេះទៀត ទើបបុរសជនជាតិចិននោះអោយរូបនាង អប់រំណែនាំឲ្យអ្នកបើកបរនោះ ថា “លើកក្រោយ នៅពេលដឹកក្នុងរថយន្តអ្វីក៏ដោយ ត្រូវប្រុងប្រយ័ត្ននិងគិតពីសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវផង ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដោយអាចប្រាកដក្នុងចិត្តថា ពេលដឹកទៅវាមិនធ្លាក់មិនរបូត និងមិនបង្កគ្រោះថ្នាក់ដល់អ្នកទៃ នេះសំណាងហើយ ដែលធ្លាក់មកចំរថយន្តរបស់គាត់ តែបើកធ្លាក់ប៉ះចំរថយន្តផ្សេង ឬចំមនុស្សនិងម៉ូតូដែលកំពុងជិះតាមផ្លូវវិញ មិនគ្រោះថ្នាក់ដល់គេស្លាប់ឬរបួស ប្អូនឯងប្រហែលជាពិបាកដោះស្រាយគ្នាមិនខាន ហើយមិនមែនលើកដៃសំពោះសុំទោស គេព្រមអាណិតគ្រប់គ្នានោះទេ ព្រោះអ្នករងគ្រោះនិងខូចខាតរបស់គេ គេមិនមែន មានមនោសញ្ចេតនា បែបនេះគ្រប់គ្នានោះទេ” ។

    បច្ចុប្បន្នក្រោយកើតហេតុ បន្ទាប់ពីណែនាំអប់រំអោយដឹងពីកំហុសរួច បុរសជនជាតិចិននោះទាមទារសំណងតែ១ដុល្លារ ដើម្បីបញ្ចប់រឿងត្រឹមនេះ ហើយភាគីខាងរថយន្តដឹកទឹកកក ក៏ព្រមសង១ដុល្លារ ចាត់ទុកជាការចងចាំនិងជាមេរៀន លើកក្រោយកុំប្រហែសទៀត ហើយក៏អរគុណសមត្ថកិច្ច ដែលបានចុះមកជួយសម្របសម្រួលផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: