ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ត្រូវមេបញ្ឈប់ពីការងារភ្លាមៗ ក្រោយកុហកក្រុមហ៊ុនថាឈឺទៅធ្វើការមិនកើត តែលួចទៅមើលបាល់ ហើយត្រូវមេនាងឃើញក្នុងទូរទស្សន៍កំពុងស្រែកហ៊ោអបអរអង់គ្លេសនៅកីឡដ្ឋាន

    BY Pheakdey July 10, 2021
    ស្ត្រីម្នាក់ត្រូវមេបញ្ឈប់ពីការងារភ្លាមៗ ក្រោយកុហកក្រុមហ៊ុនថាឈឺទៅធ្វើការមិនកើត តែលួចទៅមើលបាល់ ហើយត្រូវមេនាងឃើញក្នុងទូរទស្សន៍កំពុងស្រែកហ៊ោអបអរអង់គ្លេសនៅកីឡដ្ឋាន

    អង់គ្លេស៖ ស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីនាងបានកុហកក្រុមហ៊ុនថានាងមានជំងឺទៅធ្វើការងារមិនកើត តែតាមការពិតនាងបានទៅចូលទស្សនាការប្រកួតបាល់ទាត់ Euro 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមជម្រើជាតិដាណឺម៉ាក។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Nina Farooqi អាយុ ៣៧ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Composite Prime ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Bradford ភាគខាងជើងនៃប្រទេស អង់គ្លេស។

    អ្នកនាង Nina Farooqi (រូបខាងឆ្វេង)

    ប្រភពខាងលើបានបន្តថា កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដាកន្លងទៅនេះ អ្នកនាង Nina Farooqi និងមិត្តភក្តិបានឈ្នះសំបុត្រចុងក្រោយសម្រាប់ចូលរួមទស្សនាការប្រកួតទាត់ Euro 2020 ហើយភ្លាមៗនោះគាត់ក៏សម្រេចចិត្តទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនថា គាត់មានជំងឺធ្ងន់ធ្ងរមិនអាចទៅការងារបាននោះទេ​ ព្រោះគាត់ដឹងច្បាស់ថាប្រសិនបើគាត់សុំច្បាប់ធម្មតាដើម្បីទៅមើលបាលទាត់គឺក្រុមហ៊ុននឹងមិនអនុញ្ញាតឡើយ។

    ដើម្បីទៅដល់កីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៏ដែលលជាកន្លែងរៀបចំការប្រកួតបាល់ទាត់នោះ អ្នកនាង  Nina Farooqi ត្រូវជិះរថភ្លើងចេញពីទីក្រុង Leeds តាំងពីពេលថ្ងៃត្រង់ទើបទៅទាន់ការប្រកួតដែលត្រូវចាប់ផ្តើមនៅម៉ោង ៨ យប់ ម៉ោងនៅក្នុងប្រទេសអង់គ្លេសនិងត្រូវជាម៉ោង ២ រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី ៨ ខែកក្កដាសម្រាប់ម៉ោងនៅប្រទេសកម្ពុជា។

    អាចនិយាយបានថា វាជារឿងចៃដន្យបំផុតដែលក្នុងអំឡុងពេលប្រកួតនោះ ក្រុមការងារអ្នកកាន់កាមេរ៉ាបានថតចំមុខអ្នកនាង Nina Farooqi យ៉ាងច្បាស់សម្រាប់ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ខណៈពេលនោះប្រធានក្រុមហ៊ុនរបស់គាត់ក៏បានមើលឃើញរូបគាត់យ៉ាងច្បាស់ផងដែរ។ ក្រោយការប្រទះឃើញដូចនេះហើយទើបខាងក្រុមហ៊ុនបានសម្រេចបញ្ឈប់នាងពីការងារតែម្តងនៅថ្ងៃបន្ទាប់នោះ ព្រោះតែនាងបានកុហកក្រុមហ៊ុន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

    Share This Post: