ចរាចរណ៍
រថយន្ត TUNDRA ពណ៌លឿង សង្ស័យម្ចាស់ងងុយមួយភាំង ទើបរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹក
BY Khmernote Media
July 11, 2021
រាជធានីភ្នំពេញ ៖ រថយន្តធុនត្រាមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ទើបរេចង្កូតធ្លាក់ផ្លូវលិចទឹកមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តខាងលើម៉ាក TUNDRA ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3755 មួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេកមួយភាំង ទើបរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនដឹងថាមានអ្នករបួសឬក៏អត់នោះទេ ។ បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុ និងស្វែងរកម្ចាស់ឲ្យមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
