ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកសុខាភិបាលថៃជាង ៦០០នាក់បានឆ្លងកូវីដ ១៩ ខណៈពួកគេបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ

    BY Pheakdey July 12, 2021
    បុគ្គលិកសុខាភិបាលថៃជាង ៦០០នាក់បានឆ្លងកូវីដ ១៩ ខណៈពួកគេបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា មានក្រុមបុគ្គលិកសុខាភិបាលថៃជាង ៦០០ នាក់ បានឆ្លងជំងឺកូវីដ ១៩ ខណៈដែលពួកគាត់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac រួចរាល់ចំនួន ២ ដូសទៅហើយ។ បើយោងតាមការក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា បើគិតជាភាគរយគឺក្រុមបុគ្គលិកសុខាភិបាលដែលបានឆ្លងជំងឺកូវីដ ១៩​ ទាំងអស់នោះមានមិនដល់ ១% នោះទេនៃចំនួនបុគ្គលិកសុខាភិបាលសរុប ព្រោះក្រុមបុគ្គលិកសុខាភិបាលសរុបមានចំនួន ៦៧៧,៣៤៨នាក់ ហើយតួលេខអ្នកឆ្លងជាក់ស្តែងមានចំនួន ៦១៨នាក់។

    គួរបញ្ជាក់ជូនថា ថៃកំពុងប្រឈមនឹងរលកនៃការរាត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ហើយតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានហក់ឡើងដល់ខ្ទង់ ៨-៩ ពាន់នាក់ទៀតផង។ ស្របពេលដែលចំនួនអ្នកជំងឺកូវីដ ១៩ បន្តកើនឡើង នៅតាមមន្ទីរពេទ្យនៅក្នុងប្រទេសថៃត្រូវប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់អ្នកជំងឺយ៉ាងច្រើនផងដែរ រហូតមានអ្នកជំងឺកូវីដ ១៩ ខ្លះត្រូវដេកស្លាប់នៅផ្ទះក៏មានដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៣៤ម៉ឺននាក់ និងស្លាប់ជាង ២ពាន់នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្ត៍

     

    Share This Post: