ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក្ខជាន់ទុក្ខ! ឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដមួយកន្លែងនៅអ៊ីរ៉ាក់ ឆក់យកជីវិតមនុស្សចំនួន ៤១នាក់

    BY Pheakdey July 13, 2021
    ទុក្ខជាន់ទុក្ខ! ឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដមួយកន្លែងនៅអ៊ីរ៉ាក់ ឆក់យកជីវិតមនុស្សចំនួន ៤១នាក់

    អ៊ីរ៉ាក់៖ សារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងយោងហោចណាស់មានមនុស្សចំនួន ៤១នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ មួយកន្លែងនៅក្នុងទីក្រុង  Nasiriya នៃប្រទេសអ៊ីរ៉ាក់។ លោកវេជ្ជបណ្ឌិត Ammar al-Zamili ដែលជាអ្នកនាំពាក្យឲ្យមន្ទីរពេទ្យកើតហេតុលើនេះបានបញ្ជាក់ឲ្យដឹងថា ភ្លើងបានចាប់ផ្តើមឆេះនៅយប់ថ្ងៃចន្ទ ហើយវាបានបង្កឡើងដោយសារតែមានការផ្ទុះធុងដាក់ខ្យល់អ៊ុកស៊ីសែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវីដ ១៩។

    អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងពេលមានហេតុការណ៍ភ្លើងឆេះនោះគេមិនបានដឹងច្បាស់ថាមានមនុស្សចំនួនប៉ុន្មាននាក់នៅក្នុងមន្ទីរពេទ្យនោះទេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញមានអ្នកបាត់បង់ជីវិតចំនួន ៤១នាក់និងមានអ្នករងរបួសធ្ងន់ធ្ងរចំនួន ៥នាក់ផ្សេងទៀតផងដែរ។ គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងទៅហេតុការណ៍ដូចគ្នានេះក៏បានកើតឡើងនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបង់ក្លាដេសផងដែរ ហើយពេលនោះចំនួនអ្នកបាត់បង់ជីវិតមានរហូតដល់ ៨២នាក់ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post: