អន្តរជាតិ
ករណីកូវីដនៅប្រទេសថៃ ថ្ងៃនេះកាន់តែអាក្រក់ ដោយរកឃើញអ្នកឆ្លងកូវីដ ១៩ ឡើងដល់ ១០,០៨២នាក់
BY Pheakdey
July 17, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ១៧ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,៩៥៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១២៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៩១,៩០៩នាក់ និងស្លាប់សរុបចំនួន ៣,២៤០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍