ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមសម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងប្រទេសដែលមានពលរដ្ឋជាង ៣៥លាននាក់កំពុងរស់នៅរយៈពេល ២សប្តាហ៍ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

    BY Pheakdey July 19, 2021
    វៀតណាមសម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងប្រទេសដែលមានពលរដ្ឋជាង ៣៥លាននាក់កំពុងរស់នៅរយៈពេល ២សប្តាហ៍ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​ Channel News Asia បានឲ្យដឹងថា​ កាលពីថ្ងៃអាទិត្យទី ១៨ ខែកក្កដា ម្សិលមិញនេះរដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចធ្វើការបិទខ្ទប់តំបន់ភាគត្បូងប្រទេសខ្លួនរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ នៅក្នុងតំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់នោះមានដូជា តំបន់ Mekong River Delta និងទីក្រុងហូជីមិញ ដែលតំបន់ទាំងនេះគឺសុទ្ធតែជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម ហើយបច្ចុប្បន្នតំបន់ទាំងនេះមានប្រជាពលរដ្ឋជាង ៣៥ លាននាក់កំពុងរស់នៅ ឬជិតស្មើនឹង ១/៣ នៃចំនួនពលរដ្ឋវៀតណាមសរុបផងដែរ។

    ការសម្រេបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយពីប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នៅទូទាំងប្រទេសច្រើនជាង​ ៣​,០០០ ករណីក្នុងមួយថ្ងៃនិងក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ បើតាមលោក Pham Minh Chinh ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានថ្លែងថា ៖ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមហាក់កាន់តែធ្ងន់ធ្ងរឡើងៗព្រោះចំនួនអ្នកឆ្លងថ្មីបានបន្តកើនឡើងយ៉ាងគំហុក ខណៈក្នុងចំណោមករណីដែលកំពុងរាតត្បាតនោះក៏មានមេរោគបំប្លែងខ្លួន Delta ជាច្រើនករណីផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ៥៥ ៨៤៥ករណី និងស្លាប់សុរប ២៥៤ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ ​ Channel News Asia

    Share This Post: