ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបញ្ជាឲ្យយកសាលារៀនដែលទំនេរនៅទូទាំងប្រទេស ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

    BY Pheakdey July 20, 2021
    ថៃបញ្ជាឲ្យយកសាលារៀនដែលទំនេរនៅទូទាំងប្រទេស ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃនឹងប្រើប្រាស់សាលារៀននៅទូទាំងប្រទេសធ្វើជាមន្ទីរពេទ្យយោធាសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងយ៉ាងគំហុក។ បើតាមលិខិតបញ្ជារបស់ការិយាល័យគណៈកម្មការអប់រំមូលដ្ឋានថៃបានបញ្ជាក់ថា គ្រប់សាលារៀននៅទូទាំងប្រទេសថៃត្រូវអនុញ្ញាតឲ្យអាជ្ញាធរសុខាភិបាលប្រើប្រាស់អាគារទំនេរឬមិនត្រូវប្រើប្រាស់សម្រាប់ការសិក្សាធ្វើជាមន្ទីរពេទ្យយោធាទាំងអស់ក្នុងករណីដែលខាងគ្រូពេទ្យត្រូវការកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ជាចាំបាច់។

    គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩នៅក្នុងប្រទេសថៃបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភដោយតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានហក់ឡើងដល់ខ្ទង់ជាង ១ម៉ឺននាក់ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ។ បើគិតជាសរុបរួមត្រឹមពេលនេះប្រទេសថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៤២៦,៤៧៥នាក់ ស្លាប់សរុបចំនួន ៣,០៥២នាក់ អ្នកជាសះស្បើយមានចំនួន ២៩៦,២០៨នាក់ ខណៈអ្នកជំងឺដែលកំពុងព្យាបាលមានចំនួន ១២៦,៧៦៥នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: