ក្រសួងបញ្ជាក់ពីកាលបរិច្ឆេទ ដែលសិស្សទើបជាប់បាក់ឌុប អាចដកវិញ្ញាបនបត្របណ្ដោះអាសន្នបានហើយ
- September 11, 2018
កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចប់សព្វគ្រប់ទាំងមណ្ឌលនៅរាជធានីភ្នំពេញ និងមណ្ឌលនៅតាមបណ្តាខេត្តៗ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ចំនួនសិស្សនិទ្ទេស A បានធ្លាក់ចុះមកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ និទ្ទេស B ចំនួន ១,៥៣២នាក់ និទ្ទេស C ចំនួន ៤,៦៣១នាក់ និទ្ទេស D ចំនួន ១៣,៩៩៩នាក់ និងនិទ្ទេស D ចំនួន ៥៤,៦០៧នាក់។
ហើយថ្មីៗនេះក្រសួងក៏បានធ្វើការប្រកាសផងដែរថា សម្រាប់បេក្ខជន ដែលទើបនឹងប្រឡងជាប់បាក់ឌុបឆ្នាំនេះ ត្រូវមកដកវិញ្ញាបនបត្របណ្ដោះអាសន្ន នៅតាមសាលារៀងៗខ្លួន ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ៕
អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង









