ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺថៃជាច្រើនត្រូវគេដាក់ឲ្យសម្រាកនៅក្រៅមន្ទីរពេទ្យដើម្បីរង់ចាំលទ្ធផលតេស្តកូវីដសិន មុននឹងអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ

    BY Pheakdey July 22, 2021
    អ្នកជំងឺថៃជាច្រើនត្រូវគេដាក់ឲ្យសម្រាកនៅក្រៅមន្ទីរពេទ្យដើម្បីរង់ចាំលទ្ធផលតេស្តកូវីដសិន មុននឹងអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ

    ថៃ៖ រូបថតជាច្រើនសន្លឹកដែលបានបង្ហាញថា មានអ្នកជំងឺថៃជាច្រើននាក់បានដេកនៅលើគ្រែក្រៅមន្ទីរពេទ្យ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់យកទៅបង្ហោះក្នុងបណ្តាញសង្គម Facebook និងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងប្រទេសថៃ ។​ ថតរូបទាំងនោះត្រូវបានថតនៅក្នុងបរិវេណមន្ទីរពេទ្យ Saraburi ដែលជាមន្ទីរពេទ្យធំជាងគេប្រចាំខេត្ត Saraburi ភាគខាងជើងក្រុងបាងកក ប្រទេសថៃ។

    យ៉ាងណាក្តី លោកវេជ្ជបណ្ឌិត Thamrongsak Kongmun ដែលជាប្រធានមន្ទីរពេទ្យខាងលើនេះបានឲ្យដឹងថា តាមរយៈសារព័ត៌មាន Nation Thailand ថា ក្រុមអ្នកជំងឺដែលខាងមន្ទីរពេទ្យដាក់ឲ្យសម្រាកនៅខាងក្រៅមន្ទីរពេទ្យទាំងអស់នោះគឺជាអ្នកជំងឺទូទៅដែលកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តរកជំងឺកូវីដ ១៩ ។ លោកបានបន្តថា ក្នុងករណីតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ អ្នកជំងឺនឹងត្រូវបញ្ជូនទៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល ហើយចំពោះអ្នកជំងឺដែលអវិជ្ជមានវិញនឹងត្រូវរៀបចំឲ្យសម្រាកនៅកន្លែងផ្សេង ដោយខាងមន្ទីរពេទ្យក៏បានរៀបចំតង់តាមលក្ខណៈស្តង់ដាជូនអ្នកជំងឺផងដែរ ខណៈនៅខាងក្នុងមន្ទីរពេទ្យត្រូវបានគេដាក់អ្នកជំងឺកូវីដ ១៩ យ៉ាងច្រើនទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Nation Thailand

    Share This Post: