ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១៤,២៦០នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៤៨ម៉ឺននាក់

    BY Pheakdey July 24, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១៤,២៦០នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៤៨ម៉ឺននាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅ៍ ទី ២៤ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៤,២៦០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១១៩នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៣,៦០៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៥៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៨១, ៩៦៧នាក់ និងស្លាប់សរុបចំនួន ៣,៩៣០ នាក់ផងដែរ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍

    Share This Post: