ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជនជាតិថៃម្នាក់បានបាត់បង់ជីវិត ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ លាយគ្នា ដូសទី១ Sinovac ហើយដូសទី២ AstraZeneca

    BY Pheakdey July 24, 2021
    ស្រ្តីជនជាតិថៃម្នាក់បានបាត់បង់ជីវិត ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ លាយគ្នា ដូសទី១ Sinovac ហើយដូសទី២ AstraZeneca

    ថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសពីករណីមានស្រ្តីជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងកូវីដ១៩ ចម្រុះលាយគ្នាបានមួយថ្ងៃ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Phongsaphak Satthasophon អាយុ ៣៩ឆ្នាំ រស់នៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ និងជាមនុស្សម្នាក់ដែលធ្លាប់មានបញ្ហាឡើងសម្ពាធឈាមផងដែរ។ ស្រ្តីជនរងគ្រោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Sinovac សម្រាប់ដូសទី ១ និងបានប្តូរមកចាក់វ៉ាក់សាំងប្រភេទ AstraZeneca កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយនៅក្នុងថ្ងៃអង្គារគាត់ក៏បានបាត់បង់ជីវិតតែម្តង។

    រូបតំណាង

    បើតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានបញ្ជាក់ថា ស្រ្តីជនរងគ្រោះបានបាត់បង់ជីវិតនេះ ដោយសារតែមានបញ្ហាហើមខួរក្បាល ដែលបញ្ហានេះបង្កឡើងដោយតែមានកំណកឈាមជាច្រើននៅក្នុងខួរក្បាលរបស់គាត់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ពេលនេះក្រុមអ្នកជំនាញកំពុងធ្វើការស្រាវជ្រាវជាពិសេសមួយដើម្បីឲ្យដឹងច្បាស់ថា តើការបាត់បង់ជីវិតរបស់ស្រ្តីជនរងគ្រោះម្នាក់នេះបានបង្កឡើងដោយសារតែការចាក់វ៉ាក់ចម្រុះលាយគ្នា ឬក៏បញ្ហាអ្វីផ្សេងតែគាប់ជួនបាត់បង់ជីវិតក្រោយពេលបានចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នា។ គួររម្លឹកថា នាពេលកន្លងមកអាជ្ញាធរសុខាភិបាលថៃបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងចម្រុះលាយគ្នាចំពោះពលរដ្ឋនៅទូទាំងប្រទេសក្រោយក្រុមអ្នកជំនាញថៃបានអះអាងថា ការចាក់វ៉ាក់សាំងផ្សេងគ្នានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងខ្លួន Delta៕

    រូបតំណាង

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: