ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ២នាក់សង្សារជិះម៉ូតូជាមួយគ្នាសុខៗ ស្រាប់តែមានម៉ូតូឆាលីឆ្លងផ្លូវកាត់មុខ បណ្ដាលឲ្យបុកគ្នាដួលទាំងសងខាង ឯភាគីម៉ូតូឆាលី អូសក្រឡាដើរចុះឡើងគេចខ្លួនបាត់ ទុកម៉ូតូនៅកន្លែងកើតហេតុ

    BY Khmernote Media July 25, 2021
    ២នាក់សង្សារជិះម៉ូតូជាមួយគ្នាសុខៗ ស្រាប់តែមានម៉ូតូឆាលីឆ្លងផ្លូវកាត់មុខ បណ្ដាលឲ្យបុកគ្នាដួលទាំងសងខាង ឯភាគីម៉ូតូឆាលី អូសក្រឡាដើរចុះឡើងគេចខ្លួនបាត់ ទុកម៉ូតូនៅកន្លែងកើតហេតុ

    រាជធានីភ្នំពេញ ៖ បុរសនារីជាសង្សារនឹងគ្នា ខាងស្រីរងរបួសដេកដួលនឹងថ្នល់ ខាងប្រុសរងរបួសជើង បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវទៅបុកជាមួយម៉ូតូឆាលីមួយគ្រឿងទៀត បណ្ដាលឲ្យដួលរងរបួសទាំង៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច(ក្បាលមាន់ចែ) ខាងលិចស្នាក់ការប៉ុស្តិ៍ផ្សារដើមគ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសនារី២នាក់ដែលជាសង្សារនឹងគ្នា បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត (Honda Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1ID-3740 ធ្វើដំណើរតាមផ្លូវលេខ២៣០ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកឆាលី (ស៊េរីចាស់) ពណ៌ស ពាក់ស្លាកលេខ រ8417-ភព១ បានបត់ឆ្លងផ្លូវកាត់ពីមុខម៉ូតូ Beat ខាងលើ បណ្ដាលឲ្យបុកគ្នាដួលទាំងសងខាង ខាងយុវតីជាសង្សាររងរបួសដេកដួលនឹងថ្នល់ ចំណែកខាងប្រុសរងរបួសជើង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ពន្លឺ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯភាគីខាងម៉ូតូឆាលី អូសក្រឡាដើរចុះឡើងគេចខ្លួនបាត់ បន្សល់តែម៉ូតូនៅកន្លែងកើតហេតុ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់អោយជំនាញចរាចរណ៌ខណ្ឌ ចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយតាមច្បាប់ ។

    Share This Post: