ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥទ្ធិពលខ្យល់មូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១៥៩នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន

    BY Pheakdey July 26, 2021
    ឥទ្ធិពលខ្យល់មូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១៥៩នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់ដោយសារតែទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងប្រទេសបានកើនដល់ ១៥៩នាក់ហើយ​ ខណៈមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ គួររម្លឹកថា គ្រោះធម្មជាតិមួយនេះបានបង្កឡើងដោយសារតែឥទ្ធិពលនៃខ្យល់មូសុងដ៏ខ្លាំងសម្បើមមួយ ដែលវាយប្រហារតំបន់ភាគខាងលិចក្រុង MUMBAI កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះឥទ្ធិពលនៃខ្យល់មូសុងបានធូរស្បើយបន្តិចហើយ តែបញ្ហាទឹកជំនន់នៅតែបង្កជាការរំខានសម្រាប់ប្រជាពលរដ្ឋនៅឡើយ។ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធ្វើដំណើរសំខាន់ៗជាច្រើន ទ្រព្យសម្បត្តិនិងផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាច្រើននាក់កំពុងត្រូវការជំនួយជាស្បៀងអាហារ ថ្នាំពេទ្យ និងការជម្លៀសខ្លួននៅកាន់កន្លែងសុវត្ថិភាពផងដែរ។ បើតាមការព្យាការណ៍របស់អាជ្ញាធរឥណ្ឌា គឺពលរដ្ឋជាច្រើននាក់ដែលកំពុងបាត់ខ្លួននោះទំនងជាត្រូវកប់នៅក្រោមដីដែលបានបាក់ស្រុត ហើយក្តីរំពឹងថាពួកគេនៅមានជីវិតនោះគឺតិចតួចណាស់ តែយ៉ាងណាក្តីពេលក្រុមអ្នកជួយសង្គ្រោះកំពុងតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកពួកគេឲ្យទាល់តែឃើញ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: