ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដក្នុងប្រទេសថៃនៅតែធ្ងន់ធ្ងរ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ចំនួន ១៤,១៥០នាក់បន្ថែមទៀត

    BY Pheakdey July 27, 2021
    កូវីដក្នុងប្រទេសថៃនៅតែធ្ងន់ធ្ងរ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ចំនួន ១៤,១៥០នាក់បន្ថែមទៀត

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ  ទី ២៧ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៤,១៥០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១១៨នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៣,៩០៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៤៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥២៦, ៨២៨នាក់ និងស្លាប់សរុបចំនួន ៤,២៦៤ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: