ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្លីនិកមួយកន្លែងនៅអូស្រ្តាលីកំពុងរងការរិះគន់ខ្លាំង ដោយសារយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដពីប្រជាពលរដ្ឋម្នាក់ជាង ៣០០ ដុល្លារ

    BY Pheakdey July 30, 2021
    គ្លីនិកមួយកន្លែងនៅអូស្រ្តាលីកំពុងរងការរិះគន់ខ្លាំង ដោយសារយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដពីប្រជាពលរដ្ឋម្នាក់ជាង ៣០០ ដុល្លារ

    អូស្រ្តាលី៖ ការតវ៉ាមួយបានកើតឡើងរវាងពលរដ្ឋនិងគ្លីនិកមួយកន្លែងនៅតំបន់ភាគខាងត្បូងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្រោយគ្លីនិកមួយនេះបានកំណត់យកប្រាក់ជាង ៣០០ ដុល្លារអាមេរិកពីប្រជាពលរដ្ឋជាថ្នូរនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ខណៈដែលក្រុមពលរដ្ឋគិតថាវ៉ាក់សាំងនេះត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ។  យោងតាមសារព័ត៌មាន 9now​ បានបញ្ជាក់ថា គ្លីនិកមួយនេះកន្លែងនេះមានឈ្មោះថា Blessed Health Care Clinic ហើយតាមគម្រោងគឺគ្លីនិកមួយនេះនឹងគិតថ្លៃពីពលរដ្ឋម្នាក់ជាប្រាក់ចំនួន ២២៥ ដុល្លារសម្រាប់ការចាក់វ៉ាក់សាំង Pfizer ដូសទី ១ និងគិតថ្លៃចំនួន ៨០ ដុល្លារបន្ថែមទៀតសម្រាប់ការចាក់ដូសទី ២។

    ការកំណត់តម្លៃដ៏ខ្ពស់ដូចនេះបានធ្វើឲ្យពលរដ្ឋជាច្រើនមានការមិនពេញចិត្តនិងផ្ទុះការតវ៉ាយ៉ាងខ្លាំងចំពោះគ្លីនិក ខណៈពលរដ្ឋដែលមានលុយមួយចំនួនក៏បានយល់ព្រមផ្តល់ប្រាក់តាមការកំណត់របស់គ្លីនិកផងដែរ។ ក្រោយផ្ទុះការតវ៉ានេះក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនបានចេញមកអះអាងថា​ បច្ចុប្បន្ននេះវ៉ាក់សាំងកូវីដ ១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសអូស្ត្រាលីគឺសុទ្ធតែជាវ៉ាក់សាំងរបស់រដ្ឋាភិបាលដែលបានផ្តល់ជូនដោយមិនគិតថ្លៃចំពោះពលរដ្ឋទូទៅមិនថាពួកគេបុគ្គលិកសុខាភិបាល មន្ត្រីរាជការ ឬប្រកបការងារអ្វីនោះទេ ដូចនេះការកំណត់យកតម្លៃដ៏ច្រើននេះគឺមិនមែនជារឿងត្រឹមត្រូវឡើយ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអូស្រ្តាលីកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះ ហើយបើសិនជាគេរកឃើញថា ខាងគ្លីនិកពិតជាបានធ្វើរឿងខុសឆ្គងនេះមែនគឺភាគីខាងគ្លីនិកនឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ 9now

    Share This Post: