អន្តរជាតិ
កើនឡើងរាល់ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ហក់ឡើងដល់ ១៧,៣៤៥នាក់ក្នុងរយៈពេលតែ១ថ្ងៃ
BY Pheakdey
July 30, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ៣០ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៧,៣៤៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៧នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៦,៦៦៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៨១ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៧៨,៣៧៥នាក់ និងស្លាប់សរុបចំនួន ៤,៦៧៩ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍