ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេរោគបំប្លែងខ្លួន Delta ផ្តើមរាតត្បាតនៅក្នុងខេត្ត-ក្រុងសំខាន់ៗចំនួន ៧ ក្នុងប្រទេសចិន

    BY Pheakdey July 31, 2021
    មេរោគបំប្លែងខ្លួន Delta ផ្តើមរាតត្បាតនៅក្នុងខេត្ត-ក្រុងសំខាន់ៗចំនួន ៧ ក្នុងប្រទេសចិន

    ចិន៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី ៣១ ខែកក្កដានេះថា មានតំបន់សំខាន់ៗនៅក្នុងប្រទេសចិនចំនួន ២បន្ថែមទៀតបានផ្តើមមានការរាតត្បាតជំងឺកូវីដ ១៩ ឡើងវិញ ខណៈនាពេលកន្លងមកអាជ្ញាធរចិនធ្លាប់បានជូនដំណឹងថា មានខេត្តចំនួន ៤រួមទាំងទីក្រុងប៉េកាំងផងក៏បានផ្តើមមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ឡើងវិញផងដែរ។ តំបន់សំខាន់ៗចំនួន ២ ថ្មីនេះគឺខេត្ត Fujian ​និងក្រុង Chongqing ដែលខេត្តក្រុងទាំង ២ នេះមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជាជិត ៧០លាននាក់។

    បើតាមការបញ្ជាក់របស់អាជ្ញាធរចិនគឺគេបានរកឃើញករណីឆ្លងថ្មីចំនួន ៥៥ នាក់នៅក្នុង Fujian ​និងក្រុង Chongqing ខណៈបើសរុបទាំងខេត្តចំនួន ៤ផ្សេងទៀតនិងក្នុងក្រុងប៉េកាំងផងនោះ គឺគេបានរកឃើញករណីឆ្លងថ្មីនៅក្នុងសហគមន៍ជាង ២០០នាក់ហើយ។ អ្វីដែលជាការកត់សម្គាល់នោះគឺករណីឆ្លងថ្មីនៅក្នុងប្រទេសចិននៅពេលនេះគឺជាការចម្លងនូវមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ផងដែរ។ គួរបញ្ជាក់ថា នៅចំពោះមុខស្ថានភាពនេះអាជ្ញាធរចិនក៏បានដាក់ចេញនូវវិធានការមួយចំនួនផងដែរដូចជាសម្រេចបិទខ្ទប់ខេត្ត Jiangsu ដែលមានពលរដ្ឋរាប់លាននាក់កំពុងរស់នៅ ខណៈពលរដ្ឋនៅក្នុង Nanjing ចំនួន ៩,២ លាននាក់ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ម្នាក់ចំនួន ២ ដងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: