ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១៧,៩៧០នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៦៣ម៉ឺននាក់

    BY Pheakdey August 2, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១៧,៩៧០នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៦៣ម៉ឺននាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ  ទី ២ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៧,៩៧០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៨នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៧,៧៩៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៧៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៣៣,២៨៤នាក់ និងស្លាប់សរុបចំនួន ៥,១៦៨ នាក់ផងដែរ៕
    អត្ថបទ៖ ភក្តី
    Share This Post: